ក្រសួងកសិកម្មបានបញ្ជាក់ថា តួលេខនៃការនាំចេញកសិផល នៅរយៈពេល៣ខែដំបូងនេះ ការកត់ត្រាការនាំចេញផ្លូវការ ដោយអគ្គនាយកដ្ឋានកសិកម្ម មានចំនួន១,៦៣៨,៣៣៨តោន និងក្រៅផ្លូវការមានចំនួន១,២៩៨,៦៥៤តោន។តាមក្រសួងកសិកម្ម នៅរយៈពេល៣ខែមកនេះ កម្ពុជានាំចេញផ្លូវការ នូវអង្ករបានជាង២៣ម៉ឺនតោន,ដំឡូងមីប្រមាណ១.១លានតោន, គ្រាប់ស្វាយចន្ទី ជាង១២​ម៉ឺនតោន, គ្រាប់ពោធជាង២.៥ម៉ឺនតោន, ផ្លែចេកស្រស់ជាង៧.៦ម៉ឺនតោន, ផ្លែស្វាយជាង២.៥ម៉ឺនតោន និងផលិតផលផ្សេងៗទៀត ជាង៤.៥ម៉ឺនតោន។

គួរបញ្ជាក់ថា ទីផ្សារសម្រាប់កសិផលរបស់កម្ពុជា មានប្រទេសចិន អឺរ៉ុប អាមេរិក វៀតណាម ថៃ ជប៉ុន រុស្ស៊ី ឥណ្ឌា ប្រទេសសមាជិកអាស៊ាន និងប្រទេសមួយចំនួនទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ