យោងតាមផេកផ្លូវការរបស់ក្រសួងសាធារណការនិងដឹកជញ្ជូនបាននៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា៖ ឥណទានសម្បទាន គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) និង (ព្រែកក្តាម-ធ្លាម្អម) ត្រូវបានចុះហត្ថលេខារវាងកម្ពុជា  និងជប៉ុនក្រោមអធិបតីភាព  ដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាសេនាបតី តេជោ  ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ។

ឥណទាននេះសម្បទានគឺសម្រាប់អនុវត្តលើ៖

ទី១- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី២ (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ្ឌ-ប៉ោយប៉ែត) ដែលមានទឹកប្រាក់ ១៧.៧០២ លានយ៉េន (ប្រមាណ ១៦១លានដុល្លារអាមេរិក)។

ទី២- គម្រោងធ្វើឱ្យប្រសើរនូវផ្លូវជាតិលេខ៥ ដំណាក់កាលទី៣ (ព្រែកក្តាម-ធ្លាម្អម) ដែលមានទឹកប្រាក់ ១១.៧១៥លានយ៉េន (ប្រមាណ១០៦,៥ លានដុល្លារអាមេរិក)។

ឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀត នូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរ ផងដែរ៕np

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ