ព្រះសីហនុ៖ ដើម្បីចូលរួមអបអរសាទរ ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំបាញ់កាំជ្រួចចំនួន២លើក គឺនៅយប់ថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២២ខាងមុខនេះ ខេត្តព្រះសីហនុនឹងរៀបចំបាញ់កាំជ្រួច។

វេទិកាទេសចរណ៍អាស៊ាននេះមាន កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន (NTO), កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន និងការតាំងពិព័រណ៍ទេសចរណ៍ (Travex) នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា វេទិកាទេសចរណ៍ អាស៊ានឆ្នាំ២០២២ខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក ព្រមទាំងមានការចូលរួមដោយផ្ទាល់ ពីថ្នាក់ដឹកនាំជាន់ខ្ពស់ រាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អង្គទូតនានា និងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នទេសចរណ៍ជាតិអាស៊ាន ព្រមទាំងក្រុមហ៊ុនជាតិ-អន្តរជាតិជាច្រើនផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ