ទីក្រុងតូក្យូគ្រោងប្រកាសអាសន្នកម្រិតខ្ពស់បំផុតដោយសារករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃកើនឡើងយ៉ាងគំហុកដល់ទៅជាង ២,០០០ករណី
ប្រទេសជប៉ុន៖ អាជ្ញាធរទីក្រុងតូក្យូ នៃប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបង្កើនការប្រកាសអាសន្ន COVID-19 ដល់កម្រិតទី ២ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត នៃមេរោគបំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២។
នេះជាកម្រិតនៃការប្រកាសអាសន្នខ្ពស់បំផុតមួយហើយ ដែលអាជ្ញាធរទីក្រុងតូក្យូ មិនធ្លាប់បានដាក់ចេញនោះឡើយ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២១ ខណៈករណីឆ្លង COVID-19 ប្រចាំថ្ងៃនៅទីក្រុងតូក្យូតែមួយប៉ុណ្ណោះ ត្រូវបានកត់ត្រារហូតដល់ទៅជាង ២,០០០ករណី ដោយសារតែវីរុស Omicronមានការរីករាលដាលខ្លាំងឡើង។
សូមបញ្ជាក់ថា ព្រហស្បតិ៍នេះ ជប៉ុនមានករណីឆ្លងជំងឺ COVID-19 សរុប ១,៧៩១,០៧០ករណី ក្នុងនោះស្លាប់ ១៨,៤១២នាក់ និងជាសះស្បើយវិញ ១,៧១៨,១៦៥នាក់ ៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត