ភ្នំពេញ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ប្រភេទអូមេរក្រុង ក្រសយអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់មន្ត្រីអប់រំបម្រើការងារតាមអង្គភាពថ្នាក់ជាតិ រាជរដ្ឋាភិបាល ខេត្តទាំងអស់ដូចខាងក្រោម៖

បន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ៣ កុំ ៣ការពារ ឱ្យបានម៉ឺងម៉ាត់ ក្នុងនោះបុគ្គលិកអប់រំ ដែលបានចេញទៅបំពេញបេសកកម្ម នៅតាមរាជធានី ខេត្ត ឬធ្វើដំណើរទៅកន្លែង ដែលមា នហានិភ័យ (ក្រោមហេតុផលខ្លួន) ត្រូវធ្វើតេស្តRapid test មុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការ វិញ។

លើកទឹកចិត្តឱ្យរៀប ចំសកម្មភាពជួបជុំសកម្មភាពបណ្តុះបណ្តាល ឬសិក្ខាសាលា ដែលមានអ្នកចូលរួម ក្នុងចំនួន តិចឬត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ។ បន្តដាក់ឆ្លងឯកសារនិងបែងចែកឯកសារ តាមប្រ ព័ន្ធឌីជីថល ដូចជា Telegram Whatapp ។

អង្គភាពថ្នាក់ជាតិទាំងអស់ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពី ស្ថានភាពសុខភាពរបស់មន្ត្រី មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាស់ការពារ ឱ្យបានជាប់លាប់ គ្រប់ពេលចេញចូល និងពេលបំពេញការាងងរ ។ ត្រូវរក្សាអនាម័យដោយលាងសម្អាត ដៃនឹងសាប៊ូ ឬទឹកអាល់កុលជាប្រចាំ។គ្រប់ច្រកចេញចូល ត្រូវ បា នកំណត់ឱ្យមានការវាស់កម្តៅ និងពាក់ម៉ាសជាប្រចាំក្នុងករណីមិនអនុវត្ត តាមមិនត្រូវអនុញ្ញាតឱ្យក្នុង បរិណេនជាដាច់ខាត។

ក្នុងលិខិតដដែល បានបញ្ជាក់បន្ថែមថា ករណីមានសង្ស័យ ឬសភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ១៩ ត្រូវរាយការណ៍ឬទូរសព្ទទៅលេខ១១៥ ជាបន្ទាន់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ