អន្តរជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនី ញ៉ូហ្គូទែរេស បានព្រមានថា ប្រទេសអាហ្វហ្គានីស្ថានកំពុងប្រឈមមុខនឹង "វិបត្តិមនុស្សធម៌ដ៏ធំបំផុត" នៅលើពិភពលោកក្នុងពេលបច្ចុប្បន្ននេះ ស្របពេលដែលគាត់បានអំពាវនាវឱ្យផ្តល់មូលនិធិបន្ថែមទៀតសម្រាប់ផែនការឆ្លើយតបផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ឧសភា ២០២៣។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនី ញ៉ូហ្គូទែរេស បានបញ្ជាក់ថា បច្ចុប្បន្ននេះ ៩៧ភាគរយនៃចំនួនប្រជាជនសរុបនៅក្នុងប្រទេសអាហ្វហ្គានីស្ថានកំពុងរស់នៅក្នុងភាពក្រីក្រ ខណៈដែលពីរភាគបីនៃពួកគេកំពុងត្រូវការជំនួយមនុស្សធម៌ជាចាំបាច់ ដើម្បីរស់រានមានជីវិតនៅក្នុងឆ្នាំនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ