លោក ពូទីន ប្រាប់មេដឹកនាំសាសនាថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជាមហន្តរាយមនុស្សធម៌
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់មេដឹកនាំសាសនា រួមទាំងតំណាងជនជាតិជ្វីហ្វ និងមូស្លីមក្នុងប្រទេសថា ការឡោមព័ទ្ធតំបន់ហ្គាហ្សា គឺជា «មហន្តរាយមនុស្សធម៌ពិតប្រាកដ»។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ២៦ តុលា ២០២៣។
លោក វ្ល៉ាឌីមៀ ពូទីន បានលើកហេតុផលថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម មិនអាចត្រូវបានអនុវត្ត តាមគោលការណ៍ពេញនិយម នៃការទទួលខុសត្រូវរួមនោះទេ។
លោកបានបន្តថា អ៊ីស្រាអែលកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើង ពីអន្តរជាតិ ដើម្បីបង្ខំចិត្តឲ្យគិតឡើងវិញ នូវផែនការប្រតិបត្តិការដ៏ធំ នៅក្នុងតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ ហើយទីកន្លែងនោះហើយ ដែលត្រូវបានអ៊ីស្រាអែល ជំរុញយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ។
បើតាមក្រសួងសុខាភិបាលហ្គាហ្សាបានឲ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែលបែបនេះ បានធ្វើឲ្យមនុស្ស៧០០នាក់បានស្លាប់ ត្រឹមរយៈពេល២៤ម៉ោង៕RT