ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បន្តរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៥នាក់បន្ថែមទៀត នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដោយលទ្ធផលតេស្តរហ័សកូវីដ-១៩ (Rapid Test) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ ។

អ្នកជំងឺទាំងនោះ រួមមាន ឈ្មោះ តាំង វ៉េងម៉េង ភេទ ប្រុស អាយុ ៥១ឆ្នាំ, ឈ្មោះ នៅ ផល ភេទ ប្រុស អាយុ ៥៨ឆ្នាំ, ឈ្មោះ ឃាង រាង ភេទ ប្រុស អាយុ ៣៦ឆ្នាំ, ឈ្មោះ ឡូត ម៉េងលី ភេទ ប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ ចន ផេង ភេទ ប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តត្បូងឃ្មុំ រកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី សរុបចំនួន ៨នាក់ហើយ នៅភូមិដីដុះ ឃុំប៉ើស២ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ