ព្រះសីហនុ ៖ ដោយអនុវត្តតាមវិធានការបង្ការទប់ស្កាត់ការរីរាលដាលជំងឺកូវីដ-១៩ នៅវេលាម៉ោង២និង១០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ចំណុចគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក លើផ្លូវជាតិ៤ ក្នុងស្រុកកំពង់សីលា ដឹកនាំដោយគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា បានធ្វើការត្រួតពិនិត្យរថយន្ត និងឃាត់ខ្លួនមនុស្សចំនួន៦នាក់ ពាក់ព័ន្ធករណី គេចវេសពីគោលដៅត្រួតពិនិត្យការធ្វើចត្តាឡីស័ក ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត១គ្រឿង ម៉ាកកូរូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2G-7227 បើកគេចពីចន្លោះគីឡូម៉ែត 152-153 ចូលទៅផ្លូវល្បឿនលឿន ស្ថិតក្នុងភូមិស្ទឹងឆាយ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងរថយន្តមានគ្នា៥នាក់ បើកបរដោយជនជាតិខ្មែរ និងបុរសជនជាតិចិន៤នាក់ ដោយពាក់សំលៀកបំពាក់(ឯកសណ្ឋាន)បន្លំធ្វើជាក្រុមការងារផ្លូវល្បឿនលឿន ។

ជាលទ្ធផលនៃការសាកសួរបុរសជនជាតិខ្មែរម្នាក់ជាអ្នកបើកបររថយន្តខាងលើបានសារភាពថា គឺរូបគេធ្វើតាមបញ្ជារបស់មេក្លោងបុរសជនជាតិខ្មែរម្នាក់ទៀត។ បន្ទាប់មកសមត្ថកិច្ចបានធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ ឈានទៅធ្វើការឃាត់ខ្លួនបានបុរសជនជាតិខ្មែរ ដែលជាមេខ្លោង និងរថយន្ត១គ្រឿង យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ។

បុរសទាំង៦នាក់ខាងលើរួមមាន ៖

១-ឈ្មោះ អ៊ឹង សេងល័ង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែភាសាចិន និងអ្នកម៉ៅការដឹកគ្រោះក្រហមការដ្ឋានផ្លូវល្បឿនលឿន មានកាន់លិខិតឆ្លងដែនលេខៈ 050967845 មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (មេខ្លោង) ។

២-ឈ្មោះ រ៉ា វណ្ណះ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកំពង់រទេះ ឃុំកំពង់រទេះ ស្រុក ស្ទឹងសែន ខេត្តកំពុងធំ (អ្នកបើកបរដឹកជនជាតិចិន)។

៣-ឈ្មោ Deng YuXin ភេទ ប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF1651430 បម្រើការងារនៅភោជនីយ៍ដ្ឋាន សា ស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

៤-ឈ្មោះ WANG RUI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងលេខ EE 4261410 បម្រើការងារនៅ ភោជនីយ៍

ដ្ឋាន សា ស៊ាន ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

៥-ឈ្មោះ Fang Chao ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតចិន កាន់លិខិតឆ្លងដែនលេខ EH 1274335 មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

៦-ឈ្មោះ Zhang JinJun ភេទប្រុស អាយុ ៣៧ឆ្នាំ កាន់លិខិតឆ្លងលេខ EG 9351663 មុខរបរធ្វើការងារនៅកាស៊ីណូ ឆាងឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន: រថយន្តចំនួន២គ្រឿង៖ ១- ម៉ាកកាមរីឆ្លាម ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-8385 (មធ្យោបាយធ្វើសកម្មភាព) និង២-ម៉ាកកូរ៉ូឡា ពណ៌ទឹកប៊ិច ពាក់ស្លាកលេខៈ ភ្នំពេញ 2G-7227 (មធ្យោបាយធ្វើសកម្មភាព) ។

ជនសង្ស័យជាជនជាតិខ្មែរ ដែលមេខ្លោងបានសារភាពថា ខ្លួនធ្លាប់ដឹកជនជាតិចិន ពីភ្នំពេញមកខេត្តព្រះសីហនុ ចំនួន៣លើករួចមកហើយ ។

ចំពោះជនសង្ស័យជាជនជាតិចិនទាំង៤នាក់ខាងលើ បានសារភាពថា ពួកខ្លួនបានធ្វើចត្តាឡីសក្តិរួចហើយ ប៉ុន្តែពុំមានឯកសារភ្ជាប់មកជាមួយឡើយ ហើយពួកគេមានបំណងទៅភ្នំពេញ រួចបន្តដើម្បីត្រឡប់ទៅប្រទេសចិនវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តតាមនីតិវិធី ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ