កូរ៉េខាងជើងបញ្ជាឱ្យសម្លាប់សត្វឆ្មា និងសត្វព្រាបទាំងអស់ ដើម្បីបង្ការការផ្ទុះឡើងនៃជំងឺកូវីដ១៩
ព្យុងយ៉ាង៖ គេហទំព័រសារព័ត៌មាន Daily NK បានរាយការណ៍ថា អាជ្ញាធរកូរ៉េខាងជើងបាន បញ្ជាឱ្យសម្លាប់សត្វឆ្មានិងសត្វព្រាបទាំងអស់ នៅតាមតំបន់ព្រំដែន ដោយសារតែ ការភ័យខ្លាចការរាលដាលនៃជំងឺរាតត្បាត។
យោងតាមប្រភពព័ត៌មាននេះ បានឱ្យដឹងថា វិធានការណ៍ផ្សេងៗ ត្រូវបានណែនាំដោយ អាជ្ញាធរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដែលរួមមានការបញ្ជាឱ្យ សម្លាប់សត្វឆ្មាទាំងអស់នៅតាមផ្លូវ និងបាញ់ សត្វឆ្មា ឬបក្សីណា ដែលព្យាយាមឆ្លងកាត់ ព្រំដែនជាមួយប្រទេសចិន៕
ដោយឡែក មានសេចក្តីរាយការណ៍ថា គ្រួសារមួយមកពីស្រុក Songhu នៃខេត្ត Hyesan ត្រូវបានគេដាក់នៅក្នុងមណ្ឌលចត្តាឡីស័កសម្ងាត់ដោយពួកគេបានចិញ្ចឹមសត្វឆ្មានៅក្នុងផ្ទះរបស់ពួកគេ។ ក្រុមគ្រួសារនេះត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២០ថ្ងៃ ចំពោះការចិញ្ចឹមឆ្មាខុសច្បាប់ យោងតាមបទបញ្ជា។
តែក្រុមគ្រួសារនោះបានប្រាប់អាជ្ញាធរថាឆ្មារបស់ពួកគេបានងាប់នៅពេលដែលក្រុមមន្ត្រីបានចុះទៅត្រួតពិនិត្យ តើពួកគេកំពុងទុកសត្វចិញ្ចឹម ឬអត់៕ RT