របាយការណ៍ថ្ងៃច័ន្ទនេះ ថៃមានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥,៤៨៥នាក់ ដែលជាករណីឆ្លងច្រើនបំផុតមិនធ្លាប់មាន និងស្លាប់១៩នាក់ បន្ថែមទៀត
3 ឆ្នាំ មុន
បាងកក៖ ថ្ងៃច័ន្ទអាជ្ញាធរសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីចំនួន ៥,៤៨៥ ករណី ដែលច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល ២៤ ម៉ោង ដែលបង្កើនចំនួនករណីឆ្លងកើនសរុប ១៥៩,៧៩២ ករណី។ ចំនួនអ្នកស្លាប់ដែលទាក់ទងនឹងជំងឺកូវីដចំនួន១៩នាក់ ទៀត បានធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់១,០៣១ នាក់។ នេះបើយោងតាមសារព័ត៌មាន Bangkok Post
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថាអ្នកឆ្លងថ្មី ៣,៥៣២ នាក់ ស្ថិតក្នុងចំនួនប្រជាជនទូទៅ និង១,៩៥៣ នាក់ ឆ្លងនៅក្នុងពន្ធនាគារ។RT