Moderna និយាយថាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ខ្លួនមានប្រសិទ្ធិភាពខ្ពស់ចំពោះមនុស្សវ័យជំទង់
វ៉ាស៊ីនតុន៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាមេរិកឈ្មោះModerna បាននិយាយនៅថ្ងៃអង្គារទី ២៥ ខែឧសភា ថា ការសាកល្បងបានបង្ហាញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានប្រសិទ្ធភាពខ្ពស់ចំពោះក្មេងជំទង់ដែលមានអាយុពី ១២-១៧ ឆ្នាំ ហើយក្រុមហ៊ុននឹងស្នើសុំការអនុញ្ញាតពីនិយតករអាមេរិកនៅដើមខែមិថុនា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CAN
នាយកប្រតិបត្តិលោក Stephane Bancel បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសប្បាយចិត្តនៅពេល mRNA-1273 មានប្រសិទ្ធភាពខ្ពស់ក្នុងការការពារជំងឺកូវីដ១៩ ចំពោះមនុស្សវ័យជំទង់។ លោកបន្ថែកថា យើងរំពឹងទុកវានឹងក្លាយជាវ៉ាក់សាំង COVID-19 ទី ២ ដែលត្រូវបានអនុញ្ញាតិអោយប្រើប្រាស់សម្រាប់មនុស្សវ័យជំទង់នៅសហរដ្ឋអាមេរិក បន្ទាប់ពី Pfizer ដែលបានចាប់ផ្តើមនៅខែនេះសម្រាប់ក្មេងអាយុពី ១២ ទៅ ១៥ ឆ្នាំ។
គួររម្លឹកថា ប្រធានាធិបតី ចូ បៃដិន បានកំណត់គោលដៅឱ្យមនុស្សពេញវ័យ ៧០ ភាគរយចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដងត្រឹមថ្ងៃទី ៤ ខែកក្កដា។RT