ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣៤៥នាក់ និងជាសះស្បើយ១៣៣៧នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ស្លាប់បន្ថែមទៀត
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៣៤៥នាក់ ខណៈអ្នកជំងឺ ១៣៣៧នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២២,៨៨៩នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ១៤,៣៤៣នាក់ និងស្លាប់សរុបចំនួន១៥៦នាក់៕