អន្តរជាតិ៖ យ៉ាងហោចណាស់មាន ជនភៀសខ្លួនចំនួន ៣៤៧ នាក់មកពី ប្រទេសអាហ្វហ្គានីស្ថាន បានឆ្លងចូលទៅក្នុងប្រទេសអាស៊ីកណ្តាលមួយគឺប្រទេស តាជីគីស្ថាន យ៉ាងច្រើនក្នុងរយៈពេលតែពីរថ្ងៃ ដោយសារពួកគេចង់ភៀសខ្លួន ពីការគំរាមកំហែងពីសំណាក់យុទ្ធជនតាលីបង់នៅពេលដែលកងកម្លាំងបរទេសបានដកថយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera 

ទីភ្នាក់ងារព័ត៌មានរដ្ឋKhovar ដែលដកស្រង់សម្តី មន្រ្តីការពារព្រំដែន តាហ្ស៊ីគីស្ថានបាននិយាយកាលពីថ្ងៃពុធថា ជនភៀសខ្លួនទាំងនោះ “សម្រេចចិត្តភៀសខ្លួន ពីពួកតាលីបង់ដើម្បីរក្សាអាយុជីវិតរបស់ពួកគេ” ។

កាលពីខែមិថុនា ក្រុមតាលីបង់បានរឹបអូសបានតំបន់តាមព្រំដែន Shir Khan Bandar របស់ប្រទេស អាហ្វហ្គានីស្ថាន ដែលមានទីតាំងនៅភាគខាងជើងប្រទេស អាហ្វហ្គានីស្ថានដែលមានចម្ងាយប្រហែល ៥០ គីឡូម៉ែត្រពីទីក្រុង Kunduz ។ 

ជនជាតិតាហ្ស៊ីគីស្ថានបាននិយាយថាជនភៀសខ្លួនទាំងនោះរួមមានក្មេងប្រុសប្រហែល ៦៤ នាក់និងក្មេងស្រី ១១៣ នាក់បានឆ្លងពីខេត្ត Badakhshan របស់អាហ្វហ្គានីស្ថានដោយនាំយកហ្វូងសត្វមកជាមួយផង។

នៅថ្ងៃពុធនេះដែររដ្ឋមន្រ្តីការបរទេស នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) បានអំពាវនាវដល់ភាគីអាហ្វហ្គានីស្ថាននិងក្រុមតាលីបង់ឱ្យបញ្ឈប់អំពើហឹង្សានិងចាប់ផ្តើមការចរចាសន្តិភាពអំពីអនាគតរបស់ប្រទេស។

យ៉ាងណាមិញ នៅក្នុងសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីកិច្ចប្រជុំមួយ នៅក្នុងរដ្ឋធានី តាហ្សុគុនៃប្រទេសតាហ្ស៊ីគីស្ថាន ក្រុមរដ្ឋមន្រ្តីក្រសួងការបរទេស SCO បានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃការប្រមូលផ្តុំក្រៅច្បាប់និងក្រុមប្រដាប់អាវុធនៅភាគខាងជើងនៃប្រទេស។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ