អន្តរជាតិ៖ មន្រ្តីកាណាដាបាននិយាយថា មនុស្សច្រើនជាង១៦,០០០នាក់បានបង្ខំចិត្តរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនៅខេត្ត Nova Scotia ភាគខាងកើតកាណាដា ខណៈដែលភ្លើងឆេះព្រៃមួយក្នុងចំណោមរាប់រយដែលកំពុងឆេះរាលដាលពាសពេញប្រទេស កំពុងកំរាមកំហែងទីក្រុងHalifax។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន Yahoo នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣។
រូបភាពបានបង្ហាញពីផ្សែងហុយយ៉ាងសន្ធោសន្ធៅ ហើយលំនៅដ្ឋាន និងរថយន្តជាច្រើនត្រូវបានអគ្គីភ័យឆាបឆេះ ប៉ុន្តែមិនមានអ្នករងរបួស ឬស្លាប់នោះទេ។ អភិបាលខេត្ត Nova Scotia លោក Tim Houston បានពណ៌នាខេត្តមួយនេះថា កំពុងស្ថិតនៅគ្រោះថ្នាក់។
គួរបញ្ជាក់ថា អភិបាលក្រុង Halifax លោក Mike Savage បាននិយាយថា ប្រជាជន៤៣០,០០០នាក់ដែលរស់នៅក្នុងទីក្រុង កំពុងប្រឈមមុខនឹងស្ថានភាពភ្លើងឆេះព្រៃ ដែលមិនធ្លាប់មានពីមុនមក៕