ឥណ្ឌូណេស៊ី៖ ក្រុមមន្ត្រីទីភ្នាក់ងារគ្រោះម​ហន្តរាយក្នុងស្រុកបាន​រាយការណ៍កាលពីព្រលប់ថ្ងៃ​អាទិត្យ​ទី៨ ​ខែមករា ឆ្នំា២០២៣នេះថា មានជនភៀសខ្លួនអំបូររ៉ូហ៊ីងយ៉ាតាមទូកចំនួ​ន១៨៥នាក់បាន​ចូលម​កដក់តំ​បន់ច្រំាងគោកនៅជាប់ខេត្តអាឆេ ក្នុងប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីក្រុមអំបូរដូចគ្នានេះ​បាន​មកដល់ប្រទេសឥណ្ឌូណេស៊ីរាប់រយនាក់កាលពីឆ្នំាមុន គោលដៅដើម្បីគេចចេញពីជំរុំជន​ភៀសខ្លួន​ដ៏លំបាកនៅក្នុងប្រទេសបង់ក្លាដេស ស្ថិតនៅក្បែរខាងប្រទេសមីយ៉ាន់ម៉ា។

 ដោយយោងតាមមន្រ្តីទីភ្នាក់ងារមហន្តរាយថ្នាក់តំបន់ដដែលបានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍នេះដែរថា ជនភៀសខ្លួនអំបូររ៉ូហ៊ីងយ៉ាដែលទើបមកដល់ថ្មីមានទំាងស្រ្តីនិង​កុមារ។កាលពីខែមុនមានក្រុមអំបូរភាគតិចរ៉ូហ៊ីងយ៉ារាប់រយនាក់បានចូលមកដល់ខេត្តអាឆេ ដោយពួ​កគេធ្វើ​ដំណើរតាមទូក​ប្រកបដោយភាពប្រថុយប្រថានដើម្បីងា​កចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុង​ប្រទេ​ស​មីយ៉ាន់ម៉ា។

ដោយឡែកទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិវិញបានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីឆ្នំា២០២២ថា ឆ្នាំ២០២២គឺជាឆ្នំាមួយដ៏លំបាកក្រៃលែងសម្រាប់ក្រុមអំ​បូររ៉ូហ៊ីង​យ៉ាដែលធ្វើដំណើរតាមទូ​​កឆ្លងសមុទ្រប្រកបដោយភាពគ្រោះថ្នាក់។

សូមបញ្ជាក់ថា ក្រុមអំបូរភាគតិចរ៉ូហ៊ី​ងយ៉ាប្រ​​មាណជិត១លា​ននាក់កំពុងតែរស់នៅក្នុងស្ថា​នភាព​ណែន​ណាន់តាន់​តាប់នៅក្នុងជំរុំជនភៀសខ្លួនក្នុង​ប្រទេសបង់ក្លាដេស នៅក្នុងចំណោមជន​ភៀសខ្លួនទំា​ងអស់​នោះភា​គច្រើនរត់គេចខ្លួនចេញពីការបង្ក្រាបដ៏ឃោរឃៅកាលពីឆ្នំា២០១៧កន្លងទៅ ដោយរបប​យោធាមីយ៉ាន់ម៉ា ខណៈដែលរបបនោះបានបដិសេធថា មិនបា​នប្រព្រឹត្តិឧក្រិដ្ឋ​កម្មប្រឆំាងទៅនឹង​មនុស្សជាតិឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ