(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន៨០នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលទើបរកឃើញថ្មី ក្នុងនោះមានទាំងកម្មករ កម្មការិនីរោងចក្រ និងអាជីវករផ្សារ។ 

តាមរយៈសេចក្ដីប្រកាសព័ត៌មាន រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានបង្ហាញពីអត្តសញ្ញាណ និងកន្លែងធ្វើការរបស់អ្នកកើតជំងឺកូវីដ១៩ ទាំង៨០នាក់នោះផងដែរ។

ជាមួយគ្នានេះ ខេត្តបន្ទាយមានជ័យ បានប្រកាសពីការជាសះស្បើយរបស់អ្នកកើតជំងឺកូវីដ១៩ ចំនួន១៤១នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ