បាងកក៖ រយៈពេលប្រមាណជាង៣ទៅ៤ថ្ងៃហើយដែលថៃត្រូវបានមើលឃើញថា អត្រាឆ្លងកូវីដ១៩ប្រចាំថ្ងៃបានធ្លាក់ចុះ បើធៀបនឹងរយៈពេលផ្ទុះខ្លាំងកាលពីលើកមុន។នេះបើយោងតាមសេចក្ដីរាយការណ៍មុននេះបន្តិចដោយទីភ្នាក់ងារសារព័ត៌មាន Bangkok Post ៕

បន្ទាប់ពីឆ្លងប្រចាំថ្ងៃចន្លោះពីក្បែរ២ម៉ឺននាក់ ឬជាង២ម៉ឺននាក់ក្នុងមួយថ្ងៃៗ រយៈពេលប្រមាណ២ខែចុងក្រោយនោះ គេឃើញថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ថៃឆ្លងត្រឹមជាង១ម៉ឺន៤ពាន់ ឬ ១ម៉ឺន៥ពាន់នាក់។

ជាកស្តែង នាថ្ងៃទី១ កញ្ញា ២០២១នេះ ប្រទេសថៃបានប្រកាសថា ក្នុងពេល២៤ម៉ោងចុងក្រោយមកនេះ មានឆ្លងថ្មីត្រឹម១,៤៨០២នាក់ ស្លាប់២៥២នាក់ ប៉ុន្តែការឆ្លងក្នុងចំណោមអ្នកទោសនៅតែបន្តមាន គឺ២១៧នាក់ទៀត។

គួរបញ្ជាក់ថា ថៃមានអ្នកវិជ្ជមានកូវីដ១៩ សរុបកើនដល់ ១,២១៩,៥៣១នាក់ ហើយ ប៉ុន្តែជាសះស្បើយវិញ មាន១,០៤០,៧៦៨នាក់ ស្លាប់វិញ កើនដល់១១៨៤១នាក់ហើយ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ