សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបុគ្គលរុស្ស៊ីពីររូប និងអង្គភាពបីជុំវិញការគាំទ្រកម្មវិធីអាវុធរបស់កូរ៉េខាងជើង
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងកូរ៉េខាងជើង បន្ទាប់ពីមន្ត្រីអាមេរិក និងកូរ៉េខាងត្បូងបាននិយាយថា ទីក្រុងព្យុងយ៉ាងបានប្រើប្រាស់ប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដ៏ធំបំផុតរបស់ខ្លួនក្នុងការបាញ់បង្ហោះនាពេលថ្មីៗនេះ។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១២ មីនា ២០២២។
ទណ្ឌកម្មដែលត្រូវបានប្រកាសដោយក្រសួងរតនាគារសហរដ្ឋអាមេរិក បានកំណត់គោលដៅលើជនជាតិរុស្ស៊ីចំនួនពីរ និងក្រុមហ៊ុនរុស្ស៊ីចំនួនបី ដែលបានផ្សារភ្ជាប់ទៅនឹងសកម្មភាពលទ្ធកម្មរបស់កូរ៉េខាងជើងសម្រាប់កម្មវិធីមីស៊ីល។
វិធានការនេះកើតឡើងចំពេលមានក្តីបារម្ភថា កូរ៉េខាងជើងអាចនឹងធ្វើបានក្នុងពេលឆាប់ៗនេះ លើការគំរាមកំហែងដើម្បីបន្តការសាកល្បងពេញលេញនៃ មីស៊ីលផ្លោងអន្តរទ្វីប ICBMs និងអាវុធនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយជាលើកដំបូងចាប់តាំងពីឆ្នាំ 2017 ។
លោក Brian Nelson អនុរដ្ឋលេខាធិការក្រសួងរតនាគារសហរដ្ឋអាមេរិកទទួលបន្ទុកភេរវកម្ម និងស៊ើបការណ៍ហិរញ្ញវត្ថុបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "កូរ៉េខាងជើងនៅតែបន្តបាញ់មីស៊ីលផ្លោងដោយបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ដែលបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខពិភពលោក" ។ .
លោកបន្តថា"សកម្មភាពនាពេលបច្ចុប្បន្ននេះ ឆ្លើយតបទៅនឹងការគំរាមកំហែង ដោយកំណត់គោលដៅលើបណ្តាញបុគ្គល និងអង្គភាពដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ដែលស្វះស្វែងក្នុងការជួយកូរ៉េខាងជើង ទិញគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធមីស៊ីលផ្លោងខុសច្បាប់របស់ខ្លួន។"
លោកបានបន្ថែមថា “សហរដ្ឋអាមេរិកនឹងបន្តអនុវត្តទណ្ឌកម្មដែលមានស្រាប់ ដើម្បីដាក់សម្ពាធលើកូរ៉េខាងជើង ឱ្យត្រឡប់ទៅរកផ្លូវការទូត និងបោះបង់ចោលការស្វែងរកអាវុធប្រល័យលោក និងកាំជ្រួចមីស៊ីល”។ RT