ប៉ាឡេស្ទីន៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye កាលពីថ្ងៃពុធបានអំពាវនាវឱ្យសហគមន៍អន្តរជាតិមិនគ្រាន់តែថ្កោលទោសប៉ុណ្ណោះទេ ថែមទាំងដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ក្រោមការឈ្លានពាន "ប្រចាំថ្ងៃ" ប្រឆាំងនឹងប៉ាឡេស្ទីន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CGTN នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២៕

លោក Ishtaye បានធ្វើការកត់សម្គាល់នៅពេលថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ុបដែលធ្វើឡើងនៅទីក្រុង Ramallah ភាគខាងលិច ដែលមានការចូលរួមពីតំណាងនៃប្រទេសដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ និងន័រវែស។

លោកបាននិយាយថា ការឈ្លានពានប្រចាំថ្ងៃរបស់អ៊ីស្រាអែល រួមទាំងការផ្លាស់ទីលំនៅ និងការសម្លាប់ជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank និង East Jerusalem បង្កើតបានជាគ្រោះមហន្តរាយពិតប្រាកដ។

យ៉ាងណាមិញ លោក Ishtaye បានចោទប្រកាន់អ៊ីស្រាអែលថា "ធ្វើសកម្មភាពជាប្រព័ន្ធដើម្បីបំផ្លាញឱកាសណាមួយដើម្បីបង្កើតរដ្ឋឯករាជ្យប៉ាឡេស្ទីនតាមរយៈការរឹបអូសយកដីដើម្បីគាំទ្រដល់ការពង្រីកការតាំងទីលំនៅ" ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ