សេអ៊ូល ៖ ការបោះឆ្នោតបានចាប់ផ្តើមហើយនៅថ្ងៃពុធនេះ នៅទូទាំងប្រទេសកូរ៉េខាងត្បូង ដើម្បីជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសកូរ៉េខាងត្បូង ចំពេលមានការប្រកួតប្រជែងគ្នារវាងបេក្ខជននៃគណបក្សកំពុងកាន់អំណាច និងគណបក្សប្រឆាំង។ នេះបើយោងការចុះផ្សារដោយទីភ្នាក់ងារសារព័ត៌មាន Yonhab នៅថ្ងៃទី០៩ មីនា ២០២២។
មានបេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូងចំនួនពីររូប ដែលកំពុងប្រកួតប្រជែងដោយមានសំឡេងគាំទ្រប្រកៀកប្រកិតគ្នា នោះគឺបេក្ខជនមកពីគណបក្សកាន់អំណាចលោក លី ចេ ម្យុង (Lee Jae-myung) និងបេក្ខជនមកពីគណបក្សប្រឆាំងលោក យូន ស៊ុក យ៉ុល (Yoon Suk-yeol)។
គួរបញ្ជាក់ផងដែរថា ប្រជាជនកូរ៉េខាងត្បូង មានសិទ្ធិបោះឆ្នោតមានប្រមាណ ៤៤លាននាក់ដែលមានអាយុ ១៨ឆ្នាំឡើងទៅ នៅក្នុងចំណោមប្រជាជនសរុប ៥២លាននាក់។RT