បរទេស៖ អតីតសមាជិកសភារបស់ប្រទេសវ៉េណេហ្ស៊ូអ៊ីឡា លោកស្រី Maria Corina Machado នៅថ្ងៃព្រ ហស្បតិ៍សប្តាហ៍នេះ ត្រូវគេប្រកាសផ្តល់ជ័យជម្នះជាផ្លូវការនៅក្នុងការបោះឆ្នោតបឋម សម្រាប់បន្ត បេក្ខភាពប្រធានាធីបតីដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិនៅឆ្នាំ ២០២៤ ខណៈដែល រដ្ឋាភិបាល វ៉េណេហ្ស៊ូអ៊ីឡាបានធើ្វការព្រមានដល់ភាគីបរទេសកុំឱ្យ ជ្រៀតជ្រែកនៅក្នុងដំណើរការរៀបចំការបោះឆ្នោតរបស់ខ្លួននៅថ្ងៃខាងមុខ។

លោកស្រី Machado បានលើកឡើងថា ប្រតិកម្មរបស់រដ្ឋាភិបាល លោកប្រធានាធិបតី នីកូឡា ម៉ាឌុយរ៉ូ នៅពេលនេះហាក់មានសភាពផ្ទុយគ្នាទៅនឹងស្ថានការណ៍ជាក់ស្តែង ដោយលោកស្រីបានចាត់ទុកការបោះឆ្នោតបឋមលើកនេះ ថាបានជះឥទ្ធិពលយ៉ាងវិជ្ជមានសម្រាប់ការផ្លាស់ប្តូរមុខមាត់របស់ប្រទេសវេណេហ្ស៊ូអ៊ីឡានៅពេលអនាគត។

ប៉ុន្តែដំណើរការស៊ើបអង្កេតមួយនេះទំនងជានឹងធើ្វឱ្យសហរដ្ឋអាម៉េរិកមានការមិនពេញចិត្តនៅស្របពេលខ្លួនទើបបានសម្រេចលុបចោលទណ្ឌកម្មមួយចំនួនមកលើប្រទេសវេណេហ្ស៊ូអ៊ីឡាដើម្បីជំរុញលើកទឹកចិត្តឱ្យរដ្ឋាភិបាលប្រទេសនេះរៀបចំការបោះឆ្នោតមួយដែលត្រឹមត្រូវនិងយុត្តិធម៌នាឆ្នាំ ២០២៤ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ