ប៉េរូ៖ ការបោះឆ្នោតបានចាប់ផ្តើមនៅក្នុងការជ្រើសរើសប្រធានាធិបតីរបស់ប្រទេសប៉េរូនៅពេលដែលប្រទេសនេះប្រឈមមុខ នឹងការខ្វែងគំនិតគ្នារវាងប្រជាជនស្តាំនិយម លោកស្រីKeiko Fujimori និងលោក Pedro Castillo ទទួលការគាំទ្រពីប្រជាជនក្រីក្រនៅតាមជនបទ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១

ការស្ទង់មតិនៅក្នុងការបោះឆ្នោតសាកល្បងបានចាប់ផ្តើមនៅម៉ោង ៧ព្រឹក នៅក្នុងមណ្ឌលបោះឆ្នោតចំនួន ១១.៧០០កន្លែង នៃប្រទេសដោយលទ្ធផលជាផ្លូវការចាប់ផ្តើមនៅម៉ោង១១៖៣០ នាទីល្ងាចច័ន្ទ(ម៉ោងនៅប្រទេសប៉េរូ) ។ ការបោះឆ្នោតនេះធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីប្រទេសប៉េរូ មានចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងវីរុសនេះកើនឡើងទ្វេដង។

លោកស្រី Fujimori អាយុ ៤៦ ឆ្នាំជាកូនស្រីរបស់អតីតប្រធានាធិបតីជាប់ពន្ធនាគារលោក Alberto Fujimori បានសន្យាថានឹងរក្សាស្ថេរភាពសេដ្ឋកិច្ចនិងគោលនយោបាយទីផ្សារសេរីនៅក្នុងប្រទេស នឹងផលិតទង់ដែងធំជាងគេទី ២ ក៏ដូចជាលើកលែងទោសដល់ឪពុករបស់លោកស្រីដែលត្រូវបានកាត់ទោសពីបទរំលោភសិទ្ធិមនុស្ស។ ។

ដោយឡែក លោក Castillo អាយុ ៥១ ឆ្នាំជាគ្រូបង្រៀនសាលាបឋមនិងជាមេដឹកនាំសហជីពបានទទួលការគាំទ្រពីប្រជាជនក្រីក្រនៅតាមជនបទក្នុងប្រទេសប៉េរូ និងសន្យាធ្វើតូបនីយកម្មលើវិស័យរ៉ែដែលជាជំហរមួយដែលគាត់ចង់យកមកវិញ។គាត់បានប្តេជ្ញាថានឹងផ្លាស់ប្តូររបបពន្ធរបស់ក្រុមហ៊ុនពហុជាតិហើយចង់បង្កើតរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះឡើងវិញ។

គួរបញ្ជាក់ថា ប្រធានាធិបតីថ្មីនឹងចូលកាន់តំណែងនៅថ្ងៃទី ២៨ ខែកក្កដាដោយជំនួសមេដឹកនាំបណ្តោះអាសន្ន Francisco Francisco Sagasti ។ RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ