គិតត្រឹមថ្ងៃទី១០ ខែឧសភា តំបន់អាស៊ានមានអ្នកឆ្លងជំងឺកូវីដ១៩ ជាង៣លាន៥៦ម៉ឺននាក់ និងស្លាប់ជាង៧ម៉ឺននាក់
ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៥៦ម៉ឺន៨ពាន់១២៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៧ម៉ឺន៩៦៦នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។ នេះបើតាមទិន្នន័យ Worldometer
ខាងក្រោមនេះ ជារបាយការណ៍នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ាន៖
• ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៧១ម៉ឺន៣ពាន់៦៨៤នាក់ (ស្លាប់ ៤ម៉ឺន៧ពាន់១២នាក់)
• ហ្វីលីពីន ឆ្លងចំនួន ១លាន១០ម៉ឺន១ពាន់៩៩០នាក់ (ស្លាប់ ១ម៉ឺន៨ពាន់៤៧២នាក់)
• ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៤ម៉ឺន៦៧៧នាក់ (ស្លាប់ ១ពាន់៦៨៣នាក់)
• មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៩៣៧នាក់ (ស្លាប់ ៣ពាន់២១០នាក់)
• ថៃ ឆ្លងចំនួន ៨ម៉ឺន៣ពាន់៣៧៥នាក់ (ស្លាប់ ៣៩៩នាក់)
• សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់៣៥៩នាក់ (ស្លាប់ ៣១នាក់)
• កម្ពុជា ឆ្លងចំនួន ១ម៉ឺន៩ពាន់២៣៧នាក់ (ស្លាប់ ១២០នាក់)
• វៀតណាម ឆ្លងចំនួន ៣ពាន់៣៣២នាក់ (ស្លាប់ ៣៥នាក់)
• ទ្បាវ ឆ្លងចំនួន ១ពាន់៣០២នាក់ (ស្លាប់ ១នាក់)
• ព្រុយណេ ឆ្លងចំនួន ២៣០នាក់ (ស្លាប់៣នាក់) ៕