អន្តរជាតិ៖ នៅខែកញ្ញាខាងមុខនេះ ក្រុមហ៊ុនផលិតវ៉ាក់សាំងមួយបានរំពឹងថាខ្លួននឹងអាចដាក់ពាក្យស្នើសុំមួយ ទៅកាន់រដ្ឋបាលឱសថ និងចំណីអាហារក្នុងប្រទេស ដើម្បីអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 របស់ខ្លួនទៅលើក្មេងៗអាយុចាប់ពី ២-១១ឆ្នាំ នៅក្នុងករណីបន្ទាន់ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានអាមេរិក CNN នាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ក្រុមហ៊ុន Pfizer បានគូសបញ្ជាក់បន្ថែមទៀតថា ការស្នើសុំឲ្យប្រើប្រាស់ពេញលេញ នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ដែលមានឈ្មោះសម្គាល់ថា PF-07321332 សម្រាប់មនុស្សអាយុចាប់ពី ១៦-៨៥ឆ្នាំ គឺនឹងត្រូវធ្វើឡើងនៅក្នុងខែឧសភានេះតែម្តង។

ដោយឡែកការអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer ទៅលើក្មេងជំទង់អាយុចាប់ពី ១២-១៥ឆ្នាំដោយអាជ្ញាធរ FDA អាចនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ