អាជ្ញាធរក្រុងហាណូយ ស្នើអោយបិទបារ ហាងខារ៉ាអូខេ និងសាលហាត់ប្រាណ ដើម្បីទប់ស្កាត់ការចម្លងវីរុស Covid-19 រលកថ្មី
3 ឆ្នាំ មុន
វៀតណាម៖ អាជ្ញាធរក្រុងហាណូយ បានអំពាវនាវអោយបិទបារ ហាងខារ៉ាអូខេ ឌីស្កូតែក និងបន្ទប់ហាត់ប្រាណ ដោយគិតចាប់ពីពាក់កណ្តាលយប់ថ្ងៃទី៣០ ខែមេសានេះតទៅ ស្របពេលមានការព្រួយបារម្ភពីការចម្លងវីរុសកូវីដ១៩រលកថ្មី ។នេះបើយោងតាមប្រភព VNExpress
អាជ្ញាធរវៀតណាមបានអះអាងអំពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ចំនួន៣នាក់នៅទីក្រុងហាណូយ និងខេត្ត ហ៊ុង យេន ភាគខាងជើងកាលពីព្រឹកថ្ងៃសុក្រ ដោយបង្កើនករណីឆ្លងដល់៩ករណីចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ។
ប្រជាជនក្នុងតំបន់បានតំរូវអោយបន្តការពាក់ម៉ាស់នៅតាមទីសាធារណៈ ខណៈដែលបណ្តាទីភ្នាក់ងារពាក់ព័ន្ធត្រូវបានស្នើអោយបង្កើនការត្រួតពិនិត្យ ហើយដាក់ទោសអ្នកចូលខុសច្បាប់ ។
គួរបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានបានអនុវត្តវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩នៅរលកថ្មី ស្របពេលរកឃើញអ្នកឆ្លងវីរុសនេះថ្មីៗ បន្ទាប់ពីស្ងប់ស្ងាត់អស់៧២ថ្ងៃ ដោយគ្មានការឆ្លងក្នុងសហគមន៍ ។RT