ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់៩៩នាក់ ខណៈអ្នកជំងឺជាសះស្បើយរហូតដល់ ៣២៩នាក់
3 ឆ្នាំ មុន
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់៩៩នាក់ ក្នុងនោះភ្នំពេញ ៣៣នាក់ ខេត្តស្វាយរៀង ៤៤នាក់ ខេត្តកណ្តាល៥នាក់ ខេត្តកោះកុង ៨នាក់ ខេត្តត្បូងឃ្មុំ៤នាក់ ខេត្តព្រះសីហនុ៤នាក់ និងខេត្តតាកែវម្នាក់ ខណៈអ្នកជំងឺចំនួន៣២៩នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។