ព្យុងយ៉ាង៖ រដ្ឋាភិបាលកូរ៉េខាងជើងបានរិះគន់ក្រុមប្រទេសជឿនលឿនទាំង៧ (G7)ថា ជាក្រុមប្រទេស «សំណល់ពីសង្រ្គាមត្រជាក់» ដែលបង្កជម្លោះដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនហើយរំលោភលើអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ១៥ វិច្ឆិកា ២០២៣។
ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រោយកិច្ចប្រជុំ G7 នៅក្រុងតូក្យូកាលពីចុងសប្ដាហ៍កន្លងទៅ ប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៅក្រសួងការបរទេសកូរ៉េខាងត្បូង លោក ចូ ជុល ស៊ូ(Jo Chol Su) បានថ្កោលទោសរដ្ឋមន្ត្រីការបរទេស G7 ចំពោះការ «បង្កាច់បង្ខូច» កូរ៉េខាងត្បូងចំពោះការអនុវត្តយុទ្ធសាស្រ្តការពារខ្លួនឯង និងអធិបតេយ្យភាពស្របច្បាប់របស់ខ្លួន។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមរបស់ G7 បានអំពាវនាវឱ្យមានការផ្អាកជម្លោះអ៊ីស្រាអែល-ហាម៉ាសដើម្បីបើកផ្លូវឱ្យជំនួយមនុស្សធម៌ បញ្ជាក់ជាថ្មីនូវការគាំទ្រសម្រាប់អ៊ុយក្រែនក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងថ្កោលទោសការសាកល្បងមីស៊ីល និងការផ្គត់ផ្គង់អាវុធឱ្យរុស្ស៊ីរបស់កូរ៉េខាងជើង៕