អន្តរជាតិ៖ នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេននី ស៉្មីហែល បានប្រកាសថា កិច្ចប្រជុំកំពូលជាមួយសហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីកៀវ នៅថ្ងៃសុក្រសប្តាហ៍នេះ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃ០១ កុម្ភៈ ២០២៣។
នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេននី ស៉្មីហែល បានប្រាប់កិច្ចប្រជុំថ្នាក់រដ្ឋាភិបាលថា កិច្ចប្រជុំកំពូលអ៊ុយក្រែន-សហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅក្នុងរដ្ឋធានីកៀវ នៅថ្ងៃទី៣ ខែកុម្ភៈនេះ ដោយគាត់បានហៅព្រឹត្តិការណ៍នេះថា "មានសារៈសំខាន់ខ្លាំងណាស់" សម្រាប់ការពិភាក្សារបស់ទីក្រុងកៀវ ដើម្បីចូលរួមជាមួយប្លុកអឺរ៉ុប។
លោកថា កិច្ចប្រជុំកំពូលនេះដែរ គឺជាសញ្ញាដ៏មានឥទ្ធិពលមួយសម្រាប់ទាំងដៃគូ និងសត្រូវ។ យ៉ាងណាមិញ មិនមានព័ត៌មានលម្អិតថាតើអ្នកណាខ្លះនឹងចូលរួមពីខាងភាគីសហភាពអឺរ៉ុបនោះទេ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែនរូបនេះក៏បាននិយាយផងដែរថា ព្រឹត្តិការណ៍សំខាន់មួយទៀត នឹងកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅពេលដែលការពិគ្រោះយោបល់រវាងរដ្ឋាភិបាលអ៊ុយក្រែន និងគណៈកម្មការអឺរ៉ុបនឹងប្រព្រឹត្តទៅជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់យើង ហើយនឹង អ៊ុយក្រែនទទួលបានឋានៈជាបេក្ខភាពសហភាពអឺរ៉ុបកាលពីខែមិថុនាឆ្នាំមុន៕