ឥណ្ឌូនេស៊ី៖ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បើកកិច្ចប្រជុំកំពូល G20 នៅកោះបាលីជាមួយនឹងការអំពាវនាវឱ្យពិភពលោក "បញ្ចប់សង្រ្គាម" ចំពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានជំរុញឱ្យមានភាពតានតឹងភូមិសាស្ត្រនយោបាយនិងបណ្តាលឱ្យមានការកើនឡើងតម្លៃអាហារនិងថាមពលពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodoជាកិត្តិយសសម្រាប់ប្រទេសឥណ្ឌូនេស៊ីដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ លោកបានលើកឡើងថា « "ខ្ញុំយល់ថាយើងត្រូវការការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចអង្គុយជាមួយគ្នានៅក្នុងបន្ទប់ប្រជុំនេះ" ។ប្រធានាធិបតីឥណ្ឌូណេស៊ីបាននិយាយថា ពិភពលោកមិនអាចមានលទ្ធភាពធ្លាក់ចូលទៅក្នុងសង្រ្គាមត្រជាក់មួយផ្សេងទៀតបានទេ ហើយសមាជិក G20 ត្រូវតែធ្វើការដើម្បី "បញ្ចប់សង្រ្គាម" នេះ។

លោកសង្កត់ធ្ងន់ធា «ប្រសិនបើសង្រ្គាមមិនបានបញ្ចប់ វានឹងពិបាកសម្រាប់ពិភពលោកក្នុងការឆ្ពោះទៅមុខ” គាត់បានប្រាប់មេដឹកនាំនៅមុនសម័យបើកកិច្ចប្រជុំកំពូល»។

សូមបញ្ជាក់ថា ក្រុម G20 រួមគ្នាប្រទេសចំនួន ១៩ និងសហភាពអឺរ៉ុប ដែលតំណាងឱ្យប្រទេសសេដ្ឋកិច្ចធំជាងគេទាំង២៩ របស់ពិភពលោក រួមទាំងរុស្ស៊ី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ