ហ្សាកាតា៖ កិច្ចប្រជុំកំពូលលើកទី ១៧ នៃក្រុមប្រទេស G20 បានចាប់ផ្ដើមនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអង្គារនេះ ដោយនឹងលើកពីបញ្ហាទាក់ទងនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ប្រព័ន្ធសុខភាពពិភពលោក និងការប្រែប្រួលអាកាសធាតុ សុទ្ធតែជាប្រធានបទស្នូលនៃកិច្ចប្រជុំនេះ។ បើតាមការចេញផ្សាយដោយទៅភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ជាមួយនឹងប្រធានបទ « រួមគ្នា ងើបឡើងវិញ កាន់តែរឹងមាំ» បញ្ហាផ្សេងទៀតរួមទាំងការផ្លាស់ប្តូរឌីជីថល និងសន្តិសុខស្បៀងអាហារ និងថាមពលក៏នឹងត្រូវបានពិភាក្សាផងដែរ។

សហគមន៍អន្តរជាតិកំណត់ក្តីសង្ឃឹមរបស់ខ្លួនលើសេដ្ឋកិច្ចធំៗ ដើម្បីពង្រឹងការសម្របសម្រួលលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងលើកកម្ពស់ពហុភាគីនិយម ភាពបើកចំហ បរិយាប័ន្ន និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ នៅក្នុងកិច្ចប្រជុំកំពូល។

ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩នោះ G20 គឺជាវេទិកាកណ្តាលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ ក្រុមនេះមានប្រទេសចំនួន ១៩បូករួមទាំងសហភាពអឺរ៉ុប (EU)។

ប្រទេសទាំងនោះមាន អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ជប៉ុន ម៉ិកស៊ិក រុស្ស៊ី អារ៉ាប៊ីសាអូឌីត អាហ្រ្វិកខាងត្បូង កូរ៉េខាងត្បូង តួកគី អង់គ្លេស និងសហរដ្ឋអាមេរិក៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ