អន្តរជាតិ៖ រដ្ឋាភិបាលប្រេស៊ីលបានប្រកាសថា សន្និសីទអង្គការសហប្រជាជាតិឆ្នាំ ២០២៥ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលត្រូវបានគេស្គាល់ថា COP30 នឹងប្រព្រឹត្តទៅនៅទីក្រុង Belem ក្នុងតំបន់ព្រៃ Amazon។ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន NHK នៅថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៣។

ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បាននិយាយតាមរយៈប្រព័ន្ធវីដេអូថា ព្រៃ Amazon បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់កិច្ចពិភាក្សាយ៉ាងទូលំទូលាយ នៅរាល់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ (COP) ដែលគាត់បានចូលរួម។

លោក លូឡា បន្តថា គាត់ចង់ឱ្យប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះនៅក្នុងតំបន់ព្រៃ Amazon ដើម្បីឲ្យមនុស្សអាចមើលឃើញ និងស្គាល់តំបន់ Amazon និងព្រៃត្រូពិច។ Belem គឺជាទីក្រុងដ៏សំខាន់មួយដែលមានប្រជាជន ១.៥លាននាក់នៅជិតមាត់ទន្លេ Amazon នៅភាគខាងជើងនៃប្រទេសប្រេស៊ីល៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ