វៀតណាម៖ ឡានដឹកទំនិញរាប់ពាន់គ្រឿងដែលដឹកផ្លែឈើបានជាប់គាំងនៅថ្ងៃសុក្រ ០៧ មករា នៅច្រកព្រំដែនដឹកទំនិញសំខាន់របស់ប្រទេសវៀតណាមជាមួយប្រទេសចិន បន្ទាប់ពីទីក្រុងប៉េកាំងបានរឹតបន្តឹងច្បាប់លើទំនិញនាំចូលដោយសារតែជំងឺរាតត្បាត។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី០៧ មករា ២០២២៕

ឡានដឹកទំនិញដែលផ្ទុកផ្លែស្រកានាគ ខ្នុរ ស្វាយ និងផលិតផលផ្សេងទៀតរាប់ពាន់តោន កំពុងខូចខាចនៅច្រកឆ្លងកាត់ខេត្ត Lang Son ភាគខាងជើងប្រទេសវៀតណាម។ អ្នកបើកបរមួយចំនួននិយាយថា ពួកគេបានរង់ចាំច្រើនថ្ងៃ ឬរាប់ខែដើម្បីឆ្លងកាត់។

អ្នកបើកបរម្នាក់ដែលស្គាល់ខ្លួនឯងថាជា Hai បាននិយាយពេលកំពុងចម្អិនម្ហូបនៅក្បែរឡានដឹកទំនិញរបស់គាត់ថា "ខ្ញុំបាននៅទីនេះអស់រយៈពេល ៤០ថ្ងៃហើយ ផ្លែឈើរបស់ខ្ញុំនឹងរលួយ។ ខ្ញុំធុញទ្រាន់នឹងរឿងនេះណាស់" ។

នៅលើឡានដឹកទំនិញមួយទៀត លោក Nguyen Van Nen មកពីខេត្ត Bac Ninh ភាគខាងជើងបាននិយាយថា វាគឺជាការប៉ះទង្គិចដ៏ធំបំផុតដែលគាត់បានជួបប្រទះក្នុងរយៈពេលជាច្រើនឆ្នាំ។ លោកបន្ថែមថា ឡានរបស់គាត់ដែលមានផ្លែឪឡឹកចំនួន ៣២ តោន នឹងឡានដឹកទំនិញផ្សេងទៀតរងចាំជាង ៨០០ គ្រឿង។

យ៉ាងណាមិញ កាលពីដើមសប្តាហ៍នេះ អាជ្ញាធរខេត្ត Lang Son បានចេញសេចក្តីថ្លែងការណ៍មួយ ណែនាំដល់ខេត្ត និងក្រុមហ៊ុនអាជីវកម្មមិនត្រូវបញ្ជូនទំនិញទៅព្រំដែនរហូតដល់ចុងខែនេះ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ