កាប៊ុល៖ មន្រ្តីសន្តិសុខលោកខាងលិច នៅព្រលានយន្តហោះក្រុងកាប៊ុល បានប្រាប់ទៅសារព័ត៌មានរ៉យទ័រថា ជើងហោះហើរយោធាដែលជម្លៀសអ្នកការទូតនិងជនស៊ីវិល ចេញពីប្រទេសអាហ្វហ្គានីស្ថាន បានចាប់ផ្តើមហោះហើរនៅព្រឹកថ្ងៃអង្គារនេះហើយ។

មន្រ្តីរូបនោះបាននិយាយថា នៅលើផ្លូវរត់និងព្រលានយន្ដហោះ ពោរពេញទៅដោយមនុស្សរាប់ពាន់នាក់ដែលអស់សង្ឃឹម កាលពីថ្ងៃច័ន្ទ ក្នុងការរត់ចេញពីរដ្ឋធានីអាហ្វហ្គានីស្ថាន ឥឡូវនេះគឺស្បើយហ្វូងមនុស្ស។

គួររំលឹកថា កងកម្លាំងអាមេរិកដែលទទួលបន្ទុកនៅព្រលានយន្តហោះបានបញ្ឈប់ជើងហោះហើរជម្លៀស ដោយសារភាពវឹកវរចលាចល។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ