តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ បានចេញបញ្ជាឱ្យរឹតបន្តឹងសន្តិសុខការពារគណៈរដ្ឋមន្រ្តី និងអ្នកនយោបាយជប៉ុន បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ សិនហ្សូ បានទទួលមរណភាព ក្រោយរងការបាញ់ប្រហារនៅក្នុងទីក្រុងណារ៉ា។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK នៅថ្ងៃទី០៩ កក្កដា ២០២២។

ការចេញបញ្ជារបស់លោក គីស៊ីដា ធ្វើឡើងបន្ទាប់ពីលោកបានពិភាក្សាពីការធ្វើឃាតលោក អាបេ ជាមួយប្រធានគណៈកម្មការជាតិសុវត្ថិភាពសាធារណៈ លោក នីណុយុ សាតូស៊ី រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន លោក ហ្វូរូកាវ៉ា យ៉ូស៊ីហ៊ីសា និងស្ថាប័នពាក់ព័ន្ធអស់រយៈពេល២០នាទី។

ជាមួយគ្នានេះ លោក គីស៊ីដា បានប្រាប់មន្ត្រីទាំងនោះ ឱ្យទប់ស្កាត់អំពើហិង្សា និងភេរវកម្ម ដោយលោកបានណែនាំពួកគេឱ្យរឹតបន្តឹងសន្តិសុខសម្រាប់ក្រុមគណៈរដ្ឋមន្ត្រី និងអ្នកផ្សេងទៀត ខណៈការបោះឆ្នោតសភាជាន់ខ្ពសជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ពីព្រោះវាជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ