ប្រធានាធិបតីអាមេរិក អះអាងថាជនជាតិអាមេរិកមិនគួរព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីរុស្ស៊ី ដាក់ឱ្យកងកម្លាំងនុយក្លេអ៊ែរស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់
2 ឆ្នាំ មុន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រជាជនអាមេរិកមិនគួរព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរនោះទេ បន្ទាប់ពីរុស្ស៊ី ដាក់ឱ្យកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនស្ថិតនៅក្នុងលក្ខណៈប្រុងជើងការខ្ពស់ ចំពេល លោកខាងលិច បានបញ្ជូន អាវុធ និងជំនួយផ្សេងៗជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០១ មីនា ២០២២។
ក្នុងការឆ្លើយតបនឹងសំណួរមួយអំពីថាតើពលរដ្ឋអាមេរិកគួរមានការព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរដែលកំពុងផ្ទុះឡើងឬអត់ លោក Biden បាននិយាយថា "ទេ"
គួរបញ្ជាក់ថា អ្នកនាំពាក្យសេតវិមាន លោកស្រី ជែន សាគី កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក៏បានឱ្យដឹងដែរថាក្នុងពេលបច្ចុប្បន្ន សហរដ្ឋអាមេរិកមើលមិនឃើញហេតុផលដែលត្រូវផ្លាស់ប្ដូរកម្រិតប្រុងជើងការនៃកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឡើយ៕RT