CDC អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ មិនបាច់ពាក់ម៉ាសនៅតាមទីកន្លែងនានាទៀតទេ
អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) កាលពីថ្ងៃព្រហស្បតិ៍ បានណែនាំថា មនុស្សដែលចាក់វ៉ាក់សាំងបានពេញលេញ មិនចាំបាច់ពាក់ម៉ាសនៅខាងក្រៅទេ ហើយក៏អាចមិនចាំបាច់ពាក់វានៅក្នុងកន្លែងដែលបិទជិត (Indoor Space) ភាគច្រើន។ នេះបើតាមការណែនាំថ្មីដែលទីភ្នាក់ងារបានអោយដឹង នឹងអនុញ្ញាតឱ្យជីវិតចាប់ផ្តើមវិលមករកភាពធម្មតាវិញ។
នាយក CDC លោក Rochelle Walensky បាននិយាយថា ការណែនាំថ្មីគឺ ផ្អែកលើការថយចុះយ៉ាងខ្លាំងនៃករណីឆ្លង ការពង្រីកការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេង និងប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំងនឹងកូរូណាវីរុសវ៉ារ្យ៉ង់។ CDC ដែលសង្ឃឹមថា ការណែនាំនេះនឹងជំរុញឱ្យជនជាតិអាមេរិកាំងបន្ថែមទៀត មកទទួលការចាក់វ៉ាក់សាំងនេះផងដែរ។CDC ដែលសង្ឃឹមថា ការណែនាំនេះនឹងជំរុញឱ្យជនជាតិអាមេរិកាំងបន្ថែមទៀត មកទទួលការចាក់វ៉ាក់សាំងនេះផងដែរ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញមុខនៅឯសេតវិមាន ដោយគ្មានពាក់ម៉ាស។ លោកមានប្រសាសន៍ថា “ខ្ញុំគិតថា វាជាព្រឹត្តិការណ៍ដ៏អស្ចារ្យ ជាថ្ងៃដ៏អស្ចារ្យ”។ លោកបានថ្លែងយ៉ាងខ្លីដោយទឹកមុខញញឹមថា “ប្រសិនបើអ្នកចាក់វ៉ាក់សាំងបានពេញលេញហើយ អ្នកអាចមិនចាំបាច់ពាក់ម៉ាស អ្នកមានសិទ្ធិធ្វើអ្វីមួយដែលជនជាតិអាមេរិកត្រូវបានគេស្គាល់ទូទាំងពិភពលោក ដោយរាក់ទាក់អ្នកដទៃដោយស្នាមញញឹម” ។
សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋលោក Shelly Moore Capito បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លោក បៃដិន បានដោះពាក់ម៉ាសរបស់លោកអំឡុងពេលប្រជុំជាមួយសមាជិកសភា។ អ្នកសារព័ត៌មានមួយចំនួន នៅសេតវិមាន ក៏បានដករបាំងមុខរបស់ពួកគេចេញផងដែរ។NR