(អាមេរិក)៖បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែមេសា ឆ្នាំ២០២១នេះបានបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) កាលពីថ្ងៃអង្គារ បានចេញសេចក្ដីណែនាំសុខាភិបាលថ្មីមួយ ដោយអនុញ្ញាតឲ្យអ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬ ២ដូស ធ្វើសកម្មភាពនៅខាងក្រៅដូចជា «ដើរលេង ឬហាត់ប្រាណ» ដោយមិនចាំបាច់ពាក់ម៉ាស់ តែត្រូវពួកគេត្រូវបន្តអនុវត្ត ការពាក់ម៉ាសនៅតាមទីសាធារណៈ ឬទីប្រជុំដដែល។ 

 

ជាមួយគ្នានោះ លោក បៃដិន ប្រធានាធិបតីអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែការចូលរួមរបស់អ្នកទាំងអស់គ្នា យើងសម្រេចបាននូវសមិទ្ធផលដូចសព្វថ្ងៃ ដោយការឆ្លង COVID-19 បានថយចុះជាលំដាប់ រីឯចំនួនអ្នកស្លាប់បានធ្លាក់ចុះជាង ៨០ភាគរយ ស្របពេលការចាក់វ៉ាកសាំងត្រូវបានបង្កើនល្បឿន»។ លោក បៃដិន ក៏បានជំរុញផងដែរឱ្យអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង ប្រញាប់ទៅទទួលការចាក់វ៉ាក់សាំង។ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសុខាភិបាលរបស់ CDC ធ្វើឡើងនៅចំពេលប្រជាជនអាមេរិកពេញវ័យច្រើនជាងពាក់កណ្ដាល បានទទួលការចាក់វ៉ាក់សាំងដូសទី ១ ខណៈលោក ចូ បៃដិន បាននិយាយថា សេចក្ដីណែនាំថ្មីនេះបានមកពីលទ្ធផល នៃការប្រយុទ្ធប្រឆាំង COVID-19។

បើតាម CDC ការធ្វើបច្ចុប្បន្នភាពសេចក្ដីណែនាំសុខាភិបាលខាងលើ គឺជាការបោះជំហានដំបូងជាមួយក្ដីសង្ឃឹមថា អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ឬគ្រប់ ២ដូស អាចនឹងចាប់ផ្ដើមសកម្មភាពប្រចំាថ្ងៃរបស់ពួកគេឡើងវិញ ឬត្រឡប់ទៅរកស្ថានភាពមុន COVID-19 ក្នុងពេលឆាប់ៗនេះ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ