(វីដេអូ) Real Madrid អាចយកឈ្នះ Liverpool នៅជើងទី១ លទ្ធផល ៣-១ ទោះអវត្តមានខ្សែការពារកណ្ដាល Ramos និង Varane ទាំងពីរក៏ដោយ
អឺរ៉ុប៖ Real Madrid នៅតែអាចយកឈ្នះ Liverpool ក្នុងការប្រកួតជើងទី១វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ដោយលទ្ធផល ៣-១ កាលពីយប់មិញ។
ក្រុមអធិរាជសមានឱកាសនាំមុខពីរគ្រាប់ក្នុងតង់ទី១ ដោយការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធវ័យក្មេង Vinicius Jr និង Marco Asensio។ កីឡាករប្រេស៊ីល Vinicius បានរកគ្រាប់បាល់បញ្ចូលទីពីការបញ្ជូនដោយខ្សែបម្រើ Toni Kroos ហើយ Asensio មានឱកាសរកគ្រាប់ទី២ដោយសារកំហុសបច្ចេកទេសរបស់ខ្សែការពារ Trent Alexander-Arnold។
យ៉ាងណាមិញ Liverpool បានព្យាយាមដាក់សម្ពាធនៅក្នុងតង់ទី២ ហើយបានវាយបកមួយគ្រាប់វិញ ដែលរកបានដោយ Mohamed Salah ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះ Real Madrid បន្ថែមគម្លាត២គ្រាប់ជាថ្មី ពីគ្រាប់បាល់របស់ Vinicius។
គួរបញ្ជាក់ថា ក្រុមរបស់លោក Klopp នៅមានឱកាសកែប្រែស្ថានការណ៍ក្នុងការប្រកួតជើងទី២ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ខាងមុខនេះនៅទឹកដី Anfield៕