មូស្គូ៖ វិមានក្រឹមឡាំងបាននិយាយថា ជំនួយរថក្រោះចម្បាំងរបស់សហរដ្ឋអាមេរិក នឹងដុតបញ្ឆេះភ្លើងសង្គ្រាមនៅអ៊ុយក្រែន ហើយថាជា “ភាពល្ងង់ខ្លៅខ្លាំង”។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ២៦ មករា ២០២៣។

មន្ត្រីអាមេរិកបានសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូនរថក្រោះចម្បាំង M1 Abrams របស់ខ្លួនរាប់សិបគ្រឿងទៅកាន់អ៊ុយក្រែន។ របាយការណ៍នេះកើតឡើងបន្ទាប់ពីអាល្លឺម៉ង់បានប្រកាសជាផ្លូវការថា នឹងផ្គត់ផ្គង់រថក្រោះខ្លារខិន Leopard 2 ឱ្យទៅអ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា អ៊ុយក្រែនបានស្នើសុំរថក្រោះចម្បាំងពីលោកខាងលិចអស់រយៈពេលជាច្រើនខែមកហើយ ដោយនិយាយថា ខ្លួនត្រូវការវាជាខ្លាំងដើម្បីបំពាក់ដល់កងកម្លាំងអ៊ុយក្រែន វាយលុកទម្លុះខ្សែការពាររបស់រុស្ស៊ី និងដណ្តើមយកមកវិញ នូវទឹកដីដែលកាន់កាប់ដោយរុស្ស៊ីនៅភាគខាងកើត និងខាងត្បូង៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ