អន្តរជាតិ៖ ឥណ្ឌូនេស៊ី បានធ្វើពិធីដង្ហែរមេដាយមាសស៊ីហ្គេម ក្រោយពេល ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ បានក្លាយជាម្ចាស់មេដាយមាស វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយយកឈ្នះថៃ ក្នុងលទ្ធផល ៥-២ នេះបើយោងតាមការចុះផ្សាយដោយទីភា្នក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣។

ពិធីដង្ហែរស្វាគមន៍ ក្រុមបាល់ទាត់បុរសជម្រើសជាតិឥណ្ឌូនេស៊ី ក្រោយដណ្តើម មេដាយមាសស៊ីហ្គេម លើកទី៣២ នៅកម្ពុជា អស់រយៈពេល ៣២ឆ្នាំ។ ពិធីដង្ហែរនេះ បានធ្វើដំណើរកំសាន្តក្នុងទីក្រុងហ្សាកាតា ដោយចាប់ផ្តើមនៅម៉ោង ០៨:០០ព្រឹក ចេញពីអាគារ Kemenpora និងបញ្ចប់នៅ ពហុកីឡដ្ឋាន Gelora Bung Karno។

សូមបញ្ជាក់ផងដែរថា នេះគឺជាមេដាយមាសលើកដំបូងរបស់ U-22 ឥណ្ឌូនេស៊ី វិញ្ញាសាបាល់ទាត់បុរស ក្រោយខកខានឈ្នះតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ពោលគឺត្រូវរង់ចាំអស់រយ:ពេល៣២ឆ្នាំទើបបានសម្រេច និងជាលើកទី៣ (១៩៨៧, ១៩៩១ និង ២០២៣) ប្រចាំប្រវត្តិសាស្រ្តរបស់ពួកគេ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ