ប្រធានាធិបតីអាមេរិកលោក Joe Biden មកដល់ចក្រភពអង់គ្លេសសម្រាប់កិច្ចប្រជុំកំពូល G7 ដែលជាដំណើរទស្សនកិច្ចជាលើកដំបូង
អង់គ្លេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden បានមកដល់ប្រទេសអង់គ្លេសកាលពីថ្ងៃពុធទី ៩ មិថុនា នៅដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេសចាប់តាំងពីបានចូលកាន់តំណែងជា ប្រធានាធិបតី ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA
លោក ចូ បៃដិន បានបញ្ជាក់នៅក្នុងអត្ថបទមួយដែលត្រូវបានផ្សព្វផ្សាយដោយ សារព័ត៌មាន Washington Post ថា សម្ព័ន្ធភាព និងស្ថាប័នប្រជាធិបតេយ្យដែលមានទ្រង់ទ្រាយធំធេងនៅសតវត្សរ៍ចុងក្រោយ នឹងបង្ហាញពីសមត្ថភាពរបស់ពួកគេប្រឆាំងនឹងការគំរាមកំហែង និងសត្រូវនាពេលបច្ចុប្បន្ន ហើយដំណើរទស្សនកិច្ចនៅអឺរ៉ុបក្នុងសប្តាហ៍នេះ ជាឱកាសបង្ហាញអំពីរឿងនេះ ។
ដោយឡែក ជំនួបកំពូលរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅថ្ងៃទី១៦ មិថុនាខាងមុខ នៅទីក្រុងហ្សឺណែវ គឺជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចនេះ ដែលជាឱកាសមួយដើម្បីលើកឡើងនូវកង្វល់របស់អាមេរិកដោយផ្ទាល់ ជាមួយលោក ពូទីន អំពីការវាយប្រហារតាមអ៊ិនធើណិតពីប្រទេសរុស្ស៊ី ការឈ្លានពានរបស់ទីក្រុងម៉ូស្គូប្រឆាំងនឹងអ៊ុយក្រែន និងបញ្ហាផ្សេងទៀត ។
យ៉ាងណាមិញ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G7 បានយល់ព្រមមុនកិច្ចប្រជុំកំពូលនេះដើម្បីបន្តអត្រាពន្ធអប្បបរមាជាអប្បបរមាយ៉ាងហោចណាស់ ១៥ ភាគរយនិងអនុញ្ញាតឱ្យបណ្តាប្រទេសទីផ្សារបង់ពន្ធរហូតដល់ ២០ ភាគរយនៃប្រាក់ចំណេញដែលលើសពីកំរិត ១០ ភាគរយ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចខាងលើនេះ គឺជាបេសកកម្មចំនួន៨ថ្ងៃដើម្បីកសាងឡើងវិញនូវទំនាក់ទំនងតំបន់អន្តរអាត្លង់ទិច ដែលកំពុងតានតឹងនៅក្នុងសម័យកាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏ដូចជាធ្វើឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី ៕