ប្រមុខការទូតកំពូលអាមេរិកគ្រោងបំពេញទស្សនកិច្ចលើកដំបូងទៅកាន់តួកគី បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ
អន្តរជាតិ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃអាទិត្យសប្តាហ៍នេះ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសតួកគី ដើម្បីពិភាក្សាអំពីការគាំទ្របន្ទាប់ពីគ្រោះរញ្ជួយដីដ៏ធំ ដែលនេះជាការបំពេញទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសសម្ព័ន្ធមិត្តណាតូ ដែលមានទំនាក់ទំនងដ៏ចម្រូងចម្រាស់ជាមួយទីក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន France24 នៅថ្ងៃទី១៦ កុម្ភៈ ២០២៣។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយស៍ បានឱ្យដឹងថា លោក ប្លីងគែន នឹងទៅទស្សនាមូលដ្ឋានទ័ពអាកាសអ៊ីនសឺលីគ (Incirlik) ដែលទីតាំងនោះ សហរដ្ឋអាមេរិកបានប្រើប្រាស់សម្រាប់ការដឹកជញ្ជូនជំនួយ ហើយបន្ទាប់មកគាត់នឹងធ្វើកិច្ចពិភាក្សានៅក្នុងរដ្ឋធានីអង់ការ៉ា ស្តីពីការបន្តគាំទ្ររបស់សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិកបានបញ្ជូនក្រុមជួយសង្គ្រោះចំនួន ២០០ នាក់ និងបានចូលរួមចំណែកដំបូងចំនួន ៨៥ លានដុល្លារក្នុងការសង្គ្រោះសម្រាប់ប្រទេសតួកគី ដោយបានដាក់ពង្រាយឧទ្ធម្ភាគចក្រ Black Hawk និង Chinook ដើម្បីនាំយកគ្រឿងផ្គត់ផ្គង់ទៅកាន់តំបន់ដែលរងគ្រោះខ្លាំងបំផុត។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីបានសម្លាប់មនុស្សជិត 40.000 នាក់នៅក្នុងប្រទេស និងប្រទេសជិតខាងស៊ីរី នឹងជាលើកដំបូងដោយ Blinken ទៅកាន់ប្រទេសទួរគី បន្ទាប់ពីកាន់តំណែងជាងពីរឆ្នាំ៕RT