អន្តរជាតិ៖ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ទៅកាន់មន្ទីរបញ្ចកោណ ហ្វីលីពីន និងសហរដ្ឋអាមេរិកបានសន្យាថា នឹងពង្រឹងសម្ព័ន្ធភាពការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពង្រីកការធ្វើសមយុទ្ធយោធា និងការល្បាតតាមដែនសមុទ្ររួមគ្នា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន The Star នៅថ្ងៃទី០៥ ឧសភា ២០២៣។

នៅក្នុងគោលការណ៍ណែនាំការពារជាតិទ្វេភាគីថ្មី សហរដ្ឋអាមេរិក និងហ្វីលីពីនបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធនៅសមុទ្រចិនខាងត្បូងលើកងកម្លាំងរបស់ប្រទេសណាមួយ រួមទាំងឆ្មាំឆ្នេរសមុទ្រផងដែរ។ 

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក និងហ្វីលីពីនក៏បានព្រមព្រៀងគ្នាផងដែរ ក្នុងការពង្រីកវិសាលភាពនៃការធ្វើសមយុទ្ធយោធា ក្រោយទើបបញ្ចប់សមយុទ្ធដ៏ធំធំបំផុតរបស់ប្រទេសទាំងពីរនៅឆ្នាំនេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ