អ៊ីស្លាម៉ាបាដ៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មានគ្រូបង្រៀនចំនួនប្រាំពីរនាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណនៅក្នុងសាលារៀនមួយ នៅក្នុងស្រុក Kurram នៃខេត្ត Khyber Pakhtunkhwa ភាគពាយព្យនៃប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នៅថ្ងៃទី០៥ ឧសភា ២០២៣។

យោងតាមប៉ូលីសក្នុងតំបន់ ជនប្រដាប់អាវុធមិនស្គាល់មុខ បានចូលទៅក្នុងវិទ្យាល័យ Tari Mangal ហើយបានសម្លាប់គ្រូបង្រៀនប្រាំពីរនាក់នៅនឹងកន្លែង។ ប៉ូលិសនិងក្រុមសង្គ្រោះបានប្រញាប់ប្រញាល់ទៅកាន់កន្លែង ហើយយកសាកសពទៅមន្ទីរពេទ្យ។

ប៉ូលិសបានបន្ថែមថា គ្រូទាំងនោះមានវត្តមាននៅក្នុងបន្ទប់បុគ្គលិកក្នុងសាលា ពេលដែលខ្មាន់កាំភ្លើងចូលមកបាញ់ប្រហារពួកគេ។ ក្រោយការបាញ់ប្រហារជនបង្កបានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ទោះយ៉ាងណាគ្មានក្រុម ឬបុគ្គលណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ