សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា បើបង្កគ្រោះថ្នាក់ចរាចរណ៍ មិនបាច់មកស៉ំគោលការណ៍ទេ អនុវត្តន៍ច្បាប់ទៅ បើតវ៉ាចាប់វ៉ៃខ្នោះទៅ
11 ខែ មុន
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា “បើបង្កគ្រោះថ្នាក់ចរាចរណ៍ បទល្មើសជាក់ស្តែងហើយ មិនបាច់មកស៉ំគោលការណ៍ទេ អនុវត្តន៍ច្បាប់ទៅ បើតវ៉ាចាប់វ៉ៃខ្នោះទៅ “ ។
ការចេញបទបញ្ជានេះ ក្នុងឱកាសដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាដល់សមត្ថកិច្ចទៀតថា “ករណីមានបទល្មើស ជាក់ស្ដែង ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់ គឺសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឃាត់ខ្លួនជនល្មើសភ្លាម”។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា « ពលរដ្ឋមានខ្នងបង្អែក គឺនាយករដ្ឋមន្រ្តី ខ្ញ៉ំជាអ្នកការពារពលរដ្ឋដែលជាជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ អ្នកបង្កត្រូវតែទទួលចំពោះមុខច្បាប់»៕