កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំឧបនាយករដ្ឋមន្ត្រី នេត សាវឿន ឱ្យដោះស្រាយរឿងតម្លៃក្រៅផ្លូវការពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំបែបនេះនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសនានា ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។

ឆ្លៀតឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ត្រូវសហការគ្នាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីរៀបចំបង្កើតអគ្គកុងស៊ុលបន្ថែមទៀត នៅប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ។

សម្តេច នាយករដ្ឋមន្ដ្រី ក៏បានណែនាំដល់ភាគីពាក់ព័ន្ធ ត្រូវគិតឡើងអំពីភាពងាយស្រួល ទាំងតម្លៃ ជូនដល់ពលករ នូវការធ្វើលិខិតថ្កោលទោស ចំពោះពលករ ឬអ្នកផ្សេងៗទៀត។ សម្តេចធិបតី ក៏បានពិភាក្សាជាមួយក្រសួងយុត្តិធម៌ ក្នុងការស្នើសុំធ្វើលិខិតថ្កោលទោស តាមប្រព័ន្ធអនឡាញផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ