ក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានចោទប្រកាន់រុស្ស៊ីពីការបាញ់ផ្លោងជាច្រើនកន្លែងនៅក្នុងតំបន់ Kherson ភាគខាងត្បូង បណ្តាលឲ្យជនស៊ីវិល ២១ នាក់ស្លាប់ និង ៤៨ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៤ ឧសភា ២០២៣។

លោក Zelenskyy បាននៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា ស្ថានីយ៍រថភ្លើង ផ្ទះមួយចំនួន និងផ្សារទំនើបមួយបានរងការវាយប្រហារក្នុងចំណោមទីតាំងផ្សេងទៀត។ គាត់បានបន្ថែមថា "យើងនឹងមិនអត់ទោសឱ្យពិរុទ្ធជន។ យើងនឹងកម្ចាត់រដ្ឋអាក្រក់ហើយឃុំខ្លួនជនល្មើសទាំងអស់!"។

មុនពេលការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រធានាធិបតី អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មនុស្ស ១២នាក់ត្រូវបានសម្លាប់ និង ២២ នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបាញ់ផ្លោងនៅទីក្រុង Kherson ។ 

យ៉ាងណាមិញ អាជ្ញាធរក្រុងកំពុងបង្កើនការប្រុងប្រយ័ត្ន ចំពេលមានការវាយប្រហារបន្តដោយកងកម្លាំងរុស្ស៊ី៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ