មូស្គូ៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើរសារចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលលោកប្រធានាធិបតី បាសារ អាល់អាសាដ (Bashar Assad) ចំពោះការវាយប្រហារភេរវកម្មលើសាលាយោធាមួយ នៅក្នុងទីក្រុងហូម (Homs) បណ្តាលឲ្យមនុស្សច្រើនជាង ១០០នាក់ស្លាប់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Tass នៅថ្ងៃ០៦ តុលា ២០២៣។

សារចូលរួមរំលែកទុក្ខរបស់ លោក ពូទីន ដែលបានផ្សព្វផ្សាយលើគេហទំព័រវិមានក្រឹមឡាំង មានខ្លឹមសារថា «យើងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលបានសម្លាប់ស្ត្រី និងកុមារជាច្រើននាក់។ យើងសង្ឃឹមថាមេខ្លោងនៃឧក្រិដ្ឋកម្មនេះនឹងត្រូវទទួលទោស។ យើងមានបំណងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូស៉ីរី លើការប្រយុទ្ធប្រឆាំងអំពើភេវកម្មគ្រប់ទម្រង់»។

គួរបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះដ្រូន បានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លើទីលានហ្វឹកហាត់នៃសាលាយោធាមួយ អំឡុងពេលបញ្ចប់ពិធីជប់លៀងតែងតាំងមន្រ្តីថ្មី។ អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី មានមូលដ្ឋានក្នុងចក្រភពអង់គ្លេស បានឲ្យដឹងថាអ្នកស្លាប់មានស្ត្រីចំនួន ៣១នាក់ កុមារ ៥នាក់ និង២៧៧នាក់ទៀតរងរបួស។ ស៊ីរីបានប្រកាសកាន់ទុក្ខ ៣ថ្ងៃក្រោយពីមានហេតុការណ៍នេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ