(មានវីដេអូ) Messi ស៊ុតក្រៅប្រអប់ពីរគ្រាប់ នាំជ័យជម្នះឱ្យ Barcelona ឈរលេខ២ ក្នុងតារាង La Liga បណ្ដោះអាសន្ន
4 ឆ្នាំ មុន
អេស្ប៉ាញ៖ ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន ចូលលេងឱ្យ Barca លើកទី៧៦៧ ដែលស្មើនឹងអតីតប្រធានក្រុម Xavi ហើយគេបានរកគ្រាប់បាល់បើកឆាកនាំមុខក្នុងការប្រកួតនេះនៅនាទីទី១៣។
កីឡាករបារាំង Antoine Griezmann រកបានមួយគ្រាប់ទៀតឱ្យ Barcelona ប៉ុន្ដែត្រូវបានក្រុមម្ចាស់ផ្ទះវាយបកមួយគ្រាប់វិញដោយបាល់ប៉េណាល់ទីរបស់កីឡាករ Rafa Mir មុនចប់វគ្គទី១។
យ៉ាងណាមិញ ក្រុមអ្នកមានបុណ្យបានបន្ថែមគម្លាតគ្រាប់បាល់នាំមុខ ពីរគ្រាប់បន្ថែមដោយ Messi បញ្ជូនឱ្យ Oscar Mingueza និងរកបានមួយគ្រាប់ដោយខ្លួនឯងនៅចុងម៉ោង។
គួរបញ្ជាក់ផងដែរថា Barcelona រំកិលឡើងមកលេខ២ ក្នុងតារាង La Liga មានគម្លាត៤ពិន្ទុពីក្រុមកំពូលតារាង Atletico Madrid និងនាំមុខក្រុមការពារជើងឯក Real Madrid ២ពិន្ទុផងដែរ៕